Breaking News

ឃាត់ខ្លួន​ជនសង្ស័យ​ស្រី​ប្រុស​១គូ និង​ថ្នាំ​ញៀន​មួយ​ចំនួន

ខេត្តសៀមរាប ៖ នៅ​វេលា​ម៉ោង​០៨​និង​៤០​នាទី​យប់ ថ្ងៃ​ទី​៣០ ខែវិច្ឆិកា ឆ្នាំ​២០១៧ រហូត​ដល់​វេលា​ម៉ោង​១២​និង​១០​នាទី ថ្ងៃ​ទី​០១ ខែធ្នូ ឆ្នាំ​២០១៧ កម្លាំង​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​បាន​ចុះ​បង្ក្រាប​ករណី​រក្សា​ទុក និង​ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​នៅ​ចំណុច​ភូមិ​ជន្លង់ សង្កាត់​សាលា​កំរើក និង​ភូមិ​សាលា​កន្សែង សង្កាត់​ស្វាយ​ដង្គំ ក្រុង​ខេត្តសៀមរាប ។ ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​២​នាក់ ទី​១.​ឈ្មោះ ញឹ​ម សុ​ភឺន ហៅ​លី​រឺ​វី ភេទ​ស្រី អាយុ​២៧​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ទីលំនៅ​ភូមិ​សាលា​កន្សែង សង្កាត់​ស្វាយ​ដង្គំ ក្រុង​សៀមរាប ខេត្តសៀមរាប និង​ទី​២.​ឈ្មោះ ខាត់ ស៊ី​ណា​រ៉ូ ភេទ​ប្រុស អាយុ​៣២​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ទីលំនៅ​ភូមិ​២០​ឧសភា សង្កាត់​ស្វាយប៉ោ ក្រុង​បាត់ដំបង ខេត្តបាត់ដំបង ។

ប្រភព​បាន​ឲ្យ​ដឹង​ថា ម្សៅ​ម៉ត់​ពណ៌​ស ប្រភេទ​កេ​តា​មីន (KETAMINE) សរុប​ចំនួន​៤៦​កញ្ចប់ ស្មើនឹង​ទំងន់​១១.៤ ក្រាម​(​ថ្នាំ​សុទ្ធ​) ថ្នាំ​គ្រាប់​ប្រភេទ​អ៊ិ​ច​ស្តា​ស៊ី (ESTACY) សរុប​ចំនួន ៦២​គ្រាប់ ស្មើនឹង​ទំងន់ ១៦.១ ក្រាម (​ថ្នាំ​សុទ្ធ​) ថ្នាំ​ទឹក​ប្រភេទ​កេ​តា​មីន (KETAMINE) ចំនួន​៥​ដប ។ រួម​នឹង​សម្ភារ​មួយ​ចំនួន​រួម​មាន ជញ្ជីង​ថ្លឹង​គ្រឿងញៀន​ចំនួន​១​គ្រឿង​, សម្ភារ​វេច​ខ្ចប់​គ្រឿងញៀន​មួយ​ចំនួន និង​ទូរស័ព្ទ​ដៃ​ចំនួន​៣​គ្រឿង ត្រូវ​បាន​ដកហូត ។ ក្រោយ​ធ្វើការ​ឃាត់ខ្លួន​បាន ជនសង្ស័យ​ទាំង​២​នាក់ រួម​និង​វត្ថុ​តាង ត្រូវ​បាន​បញ្ជូន​ទៅ​សាលាដំបូង​ខេត្តសៀមរាប ចាត់ការ​តាម​នីតិវិធី ៕


No comments