Breaking News

អាណិត​ណាស់ ជួសជុល​សាលាឆាន់​សុខ​ៗ របូតដៃ​ធ្លាក់​តែ​ម្តង


រាជធានី​ភ្នំពេញ ៖ យុវជន​គម្នាក់​មានមុខរ​បរជា​ជាងសំណង់ បាន​ស្លាប់​បាត់បង់​ជីវិត​ក្រោយ​ពេល​បញ្ជូន​ទៅ​សង្គ្រោះ​បន្ទាន់​ដល់​ពាក់កណ្ដាល​ផ្លូវ បន្ទាប់​ពី​ជន​រង​គ្រោះ​ឡើង​ទៅ​ជួសជុល​ដំបូល​សាលាឆាន់​កម្ពស់​ជាង​១០​ម៉ែត្រ​នៅ​ក្នុង​វត្ត​អង្គ​សម្ពលី ស្ថិត​នៅ​ក្នុង ភូមិ​ចំការ​ជោ ឃុំ​ពើក ស្រុក​អង្គស្នួល ខេ​ត្ត‌​កណ្ដា​ល‌ កាលពី​វេលា​ម៉ោង​១១​និង​៣០​នាទី​ថ្ងៃត្រង់​ថ្ងៃ​ទី​០២ ខែធ្នូ ឆ្នាំ​២០១៧ ។
នគរបាល​ស្រុក​អង្គស្នួល​បាន​ឲ្យ​ដឹង​ថា យុវជន​រង​គ្រោះ​ឈ្មោះ​ង៉ែត ប្រុស អាយុ​១៨​ឆ្នាំ ជនជាតិ​ខ្មែរ ស្រុក​កំណើត​នៅ​ក្នុងភូមិ​រកា ឃុំ​រកា ស្រុក​កណ្តាលស្ទឹង ខេត្តកណ្តាល និង​បាន​ស្នាក់​នៅ​ជាមួយ​ព្រះសង្ឃ​រយៈពេល​៧​ឆ្នាំ​មក​ហើយ គឺ​តាំងពី​កុមារភាព​មក​ម្លេះ ។ យុវជន​ខាងលើ​នេះ​ជា​មនុស្ស​គ ប៉ុន្តែ​បាន​ធ្វើ​ជា​ជាងសំណង់ ប៉ុន្តែ​មួយ​រយៈពេល​ចុង​ក្រោយ​នេះ​ធ្វើការ​ជួសជុល​ដំបូល​សាលាឆាន់​នៅ​ក្នុង​វត្ត ។ នៅ​មុន​ពេល​កើតហេតុ យុវជន​រង​គ្រោះ​រួម​ជាមួយ​ជាងសំណង់​ផ្សេង​ទៀត បាន​នាំ​គ្នា​ឡើង​ទៅ​ជួសជុល​ដំបូល​សាលាឆាន់​នោះ​មាន​កម្ពស់​ជាង​១០​ម៉ែត្រ ខណៈនោះ​ស្រាប់តែ​របូតដៃ​បណ្ដាល​ឲ្យ​ធ្លាក់​រង​របួស​យ៉ាងធ្ងន់ធ្ងរ ។ ពេល​នោះ​មិត្តភក្ដិ​រួមការ​ងារ​ព្រមទាំង​ព្រះសង្ឃ​នៅ​ក្នុង​វត្ត​បាន​ទៅ​មើល និង​ដឹក​ទៅ​កាន់​មន្ទីរពេទ្យ​បង្អែក​ស្រុក​អង្គស្នួល ដើម្បី​សង្គ្រោះ​បន្ទាន់​ភ្លាម​ៗ​ដែរ ប៉ុន្តែ​ពេល​ទៅ​ដល់​គ្រូពេទ្យ​នៅ​ទីនោះ​បាន​ប្រាប់​ថា ជន​រង​គ្រោះ​រង​របួស​ធ្ងន់ធ្ងរ​ណាស់ ។ បន្ទាប់​មក​ក្រុម​គ្រូពេទ្យ​បង្អែក​ស្រុក​បាន​យក​រថយន្ត​ពេទ្យ​ដឹក​ជន​រង​គ្រោះ​ទៅ​កាន់​មន្ទីរពេទ្យ​នៅ​រាជធានី​ភ្នំពេញ​បន្ត​ទៀត ប៉ុន្តែ​ពេល​ទៅ​ដល់​ពាក់កណ្ដាល​ផ្លូវ​ជន​រង​គ្រោះ​បាន​ស្លាប់​ទើប​ដឹក​សព​ត្រឡប់​ក្រោយ​វិញ ហើយ​នាំ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​នៅ​ក្នុង​វត្ត​អង្គ​សម្ពលី​នោះ​វិញ ។
ក្រោយ​ពេល​កើតហេតុ​កម្លាំង​នគរបាល​ប៉ុស្ដិ៍​ពើក​បាន​សហ​ការណ៍​ជាមួយ​កម្លាំង​នគរ​បាន​ព្រហ្ម ទណ្ឌ និង​នគរបាល​បច្ចេកទេស​ស្រុក​ចូលរួម​ពី​មន្ត្រី​ក្រុមប្រឹក្សា​ឃុំ លោកគ្រូ​ពេទ្យ និង​លោក​មេ​ភូមិ ព្រមទាំង​សាច់ញាតិ និង​ព្រះសង្ឃ​ក្នុង​វត្ត​ផង បាន​ធ្វើការ​ពិនិត្យ​កោសល្យ​វិ​ច្ច័​យស​ព​តែ​ម្តង ៕

No comments