រកណាបាន នេត សុចរិយា បានគូស្នេហ៍ ល្អឥតខ្ចោះ សូម្បីរឿងនេះ ក៏ធ្វើឲ្យនាងដែរ
ភ្នំពេញ៖ កញ្ញា នេត សុចរិយា ហាក់ដូចជាដកឃ្លាខ្លាំង ពីការងារសិល្បៈ ស្ទើរតែធ្វើឲ្យមហាជនភ្លេចមុខទៅហើយ ដោយបច្ចុប្បន្ននេះ គេសង្កេតឃើញថា នាងក្បែរ គូស្នេហ៍គ្រប់ពេលវេលា។
មិនតែប៉ុណ្ណោះ អតីតពិធីការិនីរូបនេះ តែងបង្ហាញពីភាពផ្អែមល្ហែម របស់នាង ជាមួយនឹង មិត្តប្រុសរបស់នាងជារឿយៗ ដែលភាគច្រើន លោក បានផ្តល់ក្តីស្រលាញ់ និងការយកចិត្តទុកដាក់យ៉ាងខ្លាំង ទៅលើនាង។
កាលពីប៉ុន្មានថ្ងៃមុន ចរិយា ក៏បានបញ្ចេញនូវរូបថតមួយសន្លឹក ដែលឃើញថា មិត្តប្រុសរបស់នាង បានជូតក្រចកឲ្យនាង ដោយមិនប្រកាន់ខ្លួន ថារូបខ្លួនជាមនុស្សប្រុស។ ក្នុងនោះ នាងក៏បានសរសេរសារពីលើ ជាភាសាបរទេសដែលមានអត្ថន័យថា « នៅក្នុងមុខជំនួញ គាត់ជាស្តេច តែនៅក្នងផ្ទះ ខ្ញុំជាម្ចាស់ក្សត្រី របស់គាត់»។
សារ និងរូបភាពមួយនេះ បានធ្វើឲ្យមនុស្សជាច្រើន មានការច្រណែន នឹងជោគវាសនា ដែលមានសំណាងមានគូស្នេហ៍ស្រលាញ់ ថ្នាក់ថ្នមបែបនេះ៕




No comments