Breaking News

ចាប់​បាន​ទាំង​អស់បែប​នេះ​គេច​ទៅ​ណា​រួច

ខេត្តកំពង់ធំ ៖ កងរាជអាវុធហត្ថ​ស្រុក​បារាយណ៍​ឃាតខ្លួន​ជនល្មើស​២​នាក់ លួច​ប្រើប្រាស់​ឧបករណ៍​នេសាទ​ខុសច្បាប់​(​ឆក់​ត្រី​)​ថ្ងៃ​ទី​០១ ខែធ្នូ ឆ្នាំ​២០១៧ ប្រគល់​ឲ្យ​មន្ដ្រី​ជំនាញ​សង្កាត់​រដ្ឋបាល​ជលផល​បារាយណ៍​ដើម្បី​កសាង​សំនុំរឿង​ចាត់ការ​តាម​នីតិវិធី​ច្បាប់ ។
ប្រភព​ពី​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ទាំង​ពីរ​នាក់​រួម​មាន​ទី​១-​ឈ្មោះ អ៊ី​ម អេ​ង ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ​ទី​២-​ឈ្មោះ វ៉ា​ត ណែម ភេទ​ប្រុស អាយុ​៣១​ឆ្នាំ ទាំង​២​នាក់​រស់នៅ​ភូមិ​លេខ​១ ឃុំ​ចំការអណ្ដូង ស្រុក​ចំការលើ ខេត្តកំពង់ចាម​រួម​ជាមួយ និង​វត្ថុ​តាង ម៉ូតូ​០១​គ្រឿង ដុំ​ភ្លើង​ឆក់​០១ អា​គុយ​០១ ដង​ឆក់​០១​គូរ និង​ត្រី​០៥​គីឡូក្រាម ។
លោក ប៉ែន វ​ណ្ណា​រិ​ទ្ធ នាយ​ខណ្ឌ​រដ្ឋបាល​ជលផល​កំពង់ធំ​ប្រាប់​ថា កាលពី​ថ្ងៃ​ទី​០២ ខែធ្នូ​នេះ កម្លាំង​លោក​បាន​សហការ​ជាមួយ​កម្លាំង​សឹក​រង​ស្រុក​កំពង់ស្វាយ​ប៉ុស្តិ៍​នគរបាល​ផាត់​សណ្តាយ នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច នគរបាល​ចរាចរណ៍​ផ្លូវទឹក កងទ័ពជើងទឹក​ចុះ​ប្រតិបត្តិការ​បង្ក្រាប​បទល្មើស​ជលផល​ធ្វើការ​ព័ទ្ធ​ចាប់ និង​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ម្នាក់​ទៀត​ឈ្មោះ សេន អា​ស្សី ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ឆ្នុកទ្រូ ឃុំ​ឆ្នុកទ្រូ ស្រុក​បរិបូរណ៍ ខេត្តកំពង់ឆ្នាំង ធ្វើ​នេសាទ​ដោយ​ឧបករណ៍​ឆក់​ត្រី នៅ​ចំណុច​ព្រែក​តា​ប៉ា ភូមិ​កោះ​តា​ពៅ ឃុំ​ផាត់​សណ្តាយ ស្រុក​កំពង់ស្វាយ ចំណែក​ពីរ​នាក់​ទៀត​បាន​លោត​ចុះ​ទឹក​រត់គេច​ខ្លួន​បាត់ កម្លាំង​យើង​ដកហូត​បាន បា​ឡា​ជ័រ​ភ្ជាប់​ម៉ាស៊ីន​ម៉ាក​ឆ្លាម​០១​គ្រឿង ដុំ​ភ្លើង​ឆក់​០១​គ្រឿង ខ្សែកាប​ចំនួន​០៨ ខ្សែ អា​គុយ​០១​គ្រឿង និង​ត្រី​០២​គីឡូក្រាម ។
លោក​ក៏​បាន​សំណូមពរ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ សូមកុំ​ឲ្យ​នាំ​គ្នា​ប្រើប្រាស់​ឧបករណ៍​នេសាទ​ខុសច្បាប់​តទៅ​ទៀត ពីព្រោះ​វា​នាំ​ឲ្យ​មានទោស​ចំពោះ​មុខ​ច្បាប់ ជា​ពិសេស​គឺ​ឧបករណ៍​ឆក់​ត្រី​នេះ​តែ​ម្តង​ដែល​ច្បាប់​ហាម​ដាច់ខាត​មិន​ឲ្យ​ប្រើប្រាស់​នោះ​ទេ កាលណា​ប្រើ​វា​ប្រៀប​បាន​ដូច​ជា​បំផ្លាញ​សម្បត្តិ​ធនធានធម្មជាតិ​របស់​យើង​ទាំងអស់​គ្នា ៕

No comments