ភ្ញៀវត្រូវស្រាតទើបអាចបរិភោគអាហារបាន !! ហ៊ានចូលទេមើលទៅ(មានវីដេអូ)
បារាំង៖ បារាំងគឺជាប្រទេសអភិវឌ្ឍន៍មួយដែលមានការរីកចម្រើនយ៉ាងខ្លាំងឥតឈប់ឈរ។
បន្ថែមលើសពីការរីកចម្រើន
ប្រជាជននៃប្រទេសមួយនេះក៏មានឥរិយាបថប្លែកពីប្រជាជននៃប្រទេសដ៏ទៃផងដែរ
ដែលពួកគេមិនខ្វាយខ្វល់អំពីការរិះគន់ ឬក៏អ្នកដែលនិយមនិយាយតិះដៀលពួកគេឡើយ
គឺពួកគេចូលចិត្តធ្វើអ្វីដែលពួកគេចង់ធ្វើតែប៉ុណ្ណោះ។

រូបភាពភ្ញៀវដែលចូលទៅបរិភោគអាហារនៅក្នុងហាង
O'Naturel
ព្រោះតែប្រជាជនមួយចំនួនរបស់ប្រទេសនេះមានឥរិយាបថប្លែកបែបនេះហើយ
ទើបអ្នកជំនួញ Mike
និង Stephane ដែលត្រូវជាបងប្អូនបង្កើត
បានសម្រេចចិត្តបើកភោជនីយដ្ឋានមួយដែលមានឈ្មោះថា O’Naturel ដែលមានទីតាំងស្ថិតនៅក្នុងប្រទេសបារាំង។
ភោជនីយដ្ឋានមួយនេះពិតជាមានការចាប់អារម្មណ៍
ក៏ដូចជាធ្វើឲ្យអ្នកដែលទៅទទួលទានអាហារនៅទីនោះ ទទួលបាននូវបរិយាការថ្មីប្លែក
ព្រោះភ្ញៀវដែលចូលទៅកាន់ទីនោះ គឺត្រូវដោះសម្លៀកបំពាក់ចេញឲ្យអស់ និងដកហូតទូរស័ព្ទ
និងកាមេរ៉ាទុក ដើម្បីការពារខ្លាចមានការលួចថតរូបភាពមិនសមរម្យណាមួយ។
ពេលដែលដោះសម្លៀកបំពាក់ និងដកហូតទូរស័ព្ទ និងកាមេរ៉ាហើយ
ភ្ញៀវទាំងអស់អាចទៅទទួលទានអាហារ
ដោយមានរបស់ជាប់ខ្លួនត្រឹមតែស្បែកជើងមួយគូដែលហាងផ្តល់ឲ្យតែប៉ុណ្ណោះ។

រូបភាពភ្ញៀវដែលចូលទៅបរិភោគអាហារនៅក្នុងហាង O'Naturel
ដើម្បីរក្សាភាពជាឯកជនរបស់ភ្ញៀវដែលចូលទៅទទួលទានអាហារនៅក្នុងហាងមួយនេះ
ម្ចាស់ហាងបានសម្រេចចិត្តដាក់វាំងននបាំងនៅជុំវិញហាង
ដើម្បីកុំឲ្យភ្ញៀវដែលនៅខាងក្នុងមានអារម្មណ៍ថាមិនសូវស្ងប់ស្ងាត់ល្អនៅពេលដែលឃើញអ្នកធ្វើដំណើរឆ្លងកាត់ទីនោះ។

រូបភាពហាង O'Naturel
នៅពេលដែលហាងមួយនេះចាប់ផ្តើមដំណើរការលើកដំបូង
គេគិតថា នារីៗប្រហែលជាមិនចូលចិត្តហាងមួយនេះនោះទេ
ព្រោះមើលទៅហាក់ដូចជាមិនសមរម្យសម្រាប់ពួកនាងឡើយ។ ក៏ប៉ុន្តែ
ដោយយោងទៅតាមរបាយការណ៍របស់ហាងបានបង្ហាញថា ហាងមួយនេះទទួលបានភ្ញៀវនារីរហូតដល់ទៅ ៤០
ភាគរយឯណោះ ដែលនេះគឺជាចំនួនដ៏ច្រើនមួយ។
ដើម្បីកុំឲ្យខាតពេលយូរ
តោះតាមដានទស្សនារូបភាព និងវីដេអូទាំងអស់គ្នា៖

រូបភាពភ្ញៀវដែលចូលទៅបរិភោគអាហារនៅក្នុងហាង O'Naturel

រូបភាពភ្ញៀវដែលចូលទៅបរិភោគអាហារនៅក្នុងហាង O'Naturel
No comments