Breaking News

គ្រាន់តែទទួលទានទឹកឪឡឹកមួយកែវល្អដល់ថ្នាក់ហ្នឹងផង?

អ្នកបានដឹងរួចមកហើយថា ឪឡឹកគឺជាប្រភេទផ្លែឈើម្យ៉ាងដែលសម្បូរទៅដោយជាតិទឹក និងអាចជួយរក្សាជាតិនៅក្នុងខ្លួនយើងបាន ជាពិសេសក្នុងអំឡុងពេលរដូវក្តៅ។ នោះក៏ដោយសារតែឪឡឹកគឺជាប្រភពដែលសម្បូរទៅដោយសារធាតុសំខាន់ៗសម្រាប់សុខភាពដូចជា ជាតិកាកសសៃហ្វៃបឺ វីតាមីន C វីតាមីន A វីតាមីន K ប្រូតេអ៊ីន កាបូអ៊ីដ្រាត ក៏ដូចជាប៉ូតាស្យូម ដែក កាល់ស្យូម ម៉ាញ៉េស្យូម និងផូស្វ័រ។ ជាពិសេសនោះ ឪឡឹកថែមទាំងមានអង់ស៊ីមអាស៊ីតសរីរាង្គ និងស្ករពីធម្មជាតិ គ្មានជាតិខ្លាញ់ ឬកូលេស្តេរ៉ុល និងសារធាតុសំខាន់ៗជាច្រើនសម្រាប់ជំនួយសុខភាពរាងកាយ ​និងសម្រស់របស់យើងផងដែរ។
ជាការពិតណាស់ គ្រាន់តែអ្នកទទួលទានផ្លែឪឡឹកស្រស់ៗ អ្នកនឹងទទួលបានអត្ថប្រយោជន៍ចំពោះសុខភាពជាច្រើន។
តែប្រសិនជាអ្នកយកផ្លែឪឡឹកដែលចិតសម្បកដោយលាយសាច់ពណ៌សមកជាមួយ ធ្វើការក្រឡុកជាភេសជ្ជៈនោះ វាក៏រឹតតែមានគុណប្រយោជន៍ដ៏ច្រើនលើសលប់ជាងនេះទ្វេដងផងដែរ ដោយរួមមានដូចជា៖
ជាការពិតណាស់ គ្រាន់តែអ្នកទទួលទានផ្លែឪឡឹកស្រស់ៗ អ្នកនឹងទទួលបានអត្ថប្រយោជន៍ចំពោះសុខភាពជាច្រើន

# ការពារសុខភាពរាងកាយ

ជាតិអាល់កាឡាំងនៅក្នុងឪឡឹក អាចជួយផ្តល់សារធាតុចិញ្ចឹមដល់រាងកាយដ៏ច្រើនលើសលប់ ជាពិសេសអាចធ្វើឱ្យអ្នកចៀសឆ្ងាយពីជំងឺផ្សេងៗបានផងដែរ។

# អាចប្រឆាំងនឹងការរលាក

ផ្លែឪឡឹកសម្បូរទៅដោយជាតិ Lycopene ដែលជាសារធាតុមួយជួយធ្វើឱ្យសារធាតុប្រឆាំងអុកស៊ីតកម្ម កាន់តែមានប្រសិទ្ធភាពនៅក្នុងការការពារ និងប្រឆាំងនឹងការរលាកផ្សេងៗនៅក្នុងរាងកាយ ថែមទាំងអាចជួយកាត់បន្ថយហានិភ័យនៃជំងឺមហារីកផងដែរ។

# ជួយព្យាបាលជំងឺហឺត

ដោយសារតែផ្លែឪឡឹកសម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្ម វាអាចមានលទ្ធភាពជួយកាត់បន្ថយសារធាតុពុលផ្សេងៗពីក្នុងរាងកាយ ជាពិសេសមូលហេតុដែលបណ្តាលឱ្យមានជំងឺហឺតតែម្តង។ ដូច្នេះដើម្បីការពារ និងព្យាបាលជំងឺហឺតអ្នកគួរតែឧស្សាហ៍ទទួលទានទឹកឪឡឹកមួយកែវជាប្រចាំទើបជាការល្អ។
ដើម្បីការពារ និងព្យាបាលជំងឺហឺតអ្នកគួរតែឧស្សាហ៍ទទួលទានទឹកឪឡឹកមួយកែវជាប្រចាំទើបជាការល្អ

# ការពារពីជំងឺរលាកសន្លាក់ឆ្អឹង និងពង្រឹងសុខភាពឆ្អឹងឱ្យរឹងមាំ

វីតាមីន C និងសារធាតុ Beta-Carotene នៅក្នុងផ្លែឪឡឹកអាចជួយកាត់បន្ថយអាការរលាករ៉ាំរ៉ៃនៅក្នុងរាងកាយ ជាពិសេសរលាកសន្លាក់ឆ្អឹងតែម្តង។ ម្យ៉ាងវិញទៀត វាថែមទាំងអាចជួយការពារសុខភាពឆ្អឹងឱ្យរឹងមាំផងដែរ។

# ប្រឆាំងនឹងបញ្ហាទាក់ទងប្រមាត់ ក្រលៀន តម្រងនោម

ទឹកផ្លែឪឡឹកអាចមានសមត្ថភាពអាចធ្វើការប្រឆាំង និងបំបាត់ការឈឺចុកចាប់នឹងបញ្ហាដែលទាក់ទងនឹង ក្រលៀន ប្រមាត់ និងក្រួសក្នុងតម្រងនោមផងដែរ។ ដោយសារតែទឹកឪឡឹកមានវាសារធាតុដែលអាចលាងសម្អាតរាងកាយពីធម្មជាតិ ថែមទាំងជួយបញ្ចុះទឹកនោម ដែលមានប្រយោជន៍សម្រាប់សុខភាពក្រលៀន ប្រមាត់ និងតម្រងនោម។

# ព្យាបាលអាការទល់លាមក

ដោយសារតែឪឡឹកអាចជួយជាតិកាកសំណល់ និងកម្ចាត់ជាតិពុលចេញពីរាងកាយ ដូច្នេះការទទួលទានផ្លែឪឡឹកអាចជួយការពារ និងព្យាបាលអាការទល់លាមកបានយ៉ាងល្អ។
ដោយសារតែឪឡឹកអាចជួយជាតិកាកសំណល់ និងកម្ចាត់ជាតិពុលចេញពីរាងកាយ ដូច្នេះការទទួលទានផ្លែឪឡឹកអាចជួយការពារ និងព្យាបាលអាការទល់លាមកបានយ៉ាងល្អ

# ជំនួយសុខភាពភ្នែក

សារធាតុ Beta-carotene អាចជួយបំលែងទៅជាវីតាមីន A ដែលអាចមានលទ្ធភាពការពាររាងកាយរបស់អ្នកបាន ជាពិសេសល្អសម្រាប់សុខភាពកែវភ្នែក ដូចជាជួយការពារអាការអន់ភ្នែក ស្រវាំងភ្នែកនៅពេលចាស់ឡើង និងការពារជំងឺខ្វាក់មាន់ផងដែរ (Night blindness)។

# កាត់បន្ថយហានិភ័យនៃជំងឺគាំងបេះដូង

ផ្លែឪឡឹកផ្ទុកនូវសារធាតុចិញ្ចឹមជាច្រើន និងសារធាតុប្រឆាំងអុកស៊ីតកម្មដែលអាចជួយធ្វើឱ្យបេះដូងមានសុខភាពល្អ និងអាចបន្ថយហានិភ័យនៃជំងឺគាំងបេះដូង និងជំងឺដាច់សសៃឈាមខួរក្បាលផងដែរ។

# ជំនួយសុខភាពស្បែក

ឪឡឹកមិនត្រឹមតែអាចជួយដល់សុខភាព និងសម្រស់នៅផ្នែកខាងក្នុងនោះទេ តែវាក៏អាចជួយដល់សម្រស់ផ្នែកខាងក្រៅផងដែរ ដូចជាជួយបន្ថយស្នាមមុខមុខ ជាំ ផ្សេងៗ ជាពិសេសធ្វើឱ្យស្បែកមានសុខភាពល្អ មានសំណើមទន់រលោងស្រស់ស្អាតបានផងដែរ។ ដោយគ្រាន់តែអ្នកយកទឹកឪឡឹកមកលាបលើផ្ទៃមុខទុកចោលប៉ុន្មាននាទី សឹមលាងទឹកចេញជាការស្រេច៕  
ស្បែកមានសុខភាពល្អ មានសំណើមទន់រលោងស្រស់ស្អាតបានផងដែរ។ ដោយគ្រាន់តែអ្នកយកទឹកឪឡឹកមកលាបលើផ្ទៃមុខទុកចោលប៉ុន្មាននាទី សឹមលាងទឹកចេញជាការស្រេច
ចំណាំ៖​ អ្នកអាចយកផ្លែឪឡឹកមានលាយសម្បកពណ៌សមកក្រឡុកសុទ្ធក៏បាន ​ឬក៏អាចលាយជាមួយផ្លែឈើដែលមានប្រយោជន៍តាមរូបមន្តផ្សេងៗទៀតក៏បានផងដែរ ​សុទ្ធតែអាចមានប្រយោជន៍ចំពោះសុខភាព  និងសម្រស់របស់អ្នកដូចគ្នា៕ 
អ្នកអាចយកផ្លែឪឡឹកមានលាយសម្បកពណ៌សមកក្រឡុកសុទ្ធក៏បាន ​ឬក៏អាចលាយជាមួយផ្លែឈើដែលមានប្រយោជន៍តាមរូបមន្តផ្សេងៗទៀតក៏បានផងដែរ ​សុទ្ធតែអាចមានប្រយោជន៍ចំពោះសុខភាព និងសម្រស់របស់អ្នកដូចគ្

No comments