Breaking News

​ស្ត្រី​មាន​ផ្ទៃពោះ​លេបថ្នាំ​ប៉ា​រ៉ា​សេ​តា​ម៉ុល​អាច​មាន​គ្រោះថ្នាក់​បើសិន​ជាកូន​ជា​កូនប្រុស​

​សេចក្តីរាយការណ៍​ពី The Guardian បានឲ្យដឹងថា ការប្រើ​ថ្នាំ​ប៉ា​រ៉ា​សេ​តា​ម៉ុល​លើ​ស្ត្រី​មាន​ផ្ទៃពោះ​អាច​ផ្តល់​គ្រោះថ្នាក់​បាន​បើសិនជា​កូន​នោះ​ជា​ភេទ​ប្រុស​។ អ្នកស្រាវជ្រាវ​បាន​រកឃើញ​អំណះអំណាង​នេះ​ត្រង់​ថា ការ​លេបថ្នាំ​ប៉ា​រ៉ា​សេ​តា​ម៉ុល​រយៈពេល ៧​ថ្ងៃ​អាច​បន្ថយ​កម្រិត​ជាលិកា​ពងស្វាស​សម្រាប់​ផលិត​អ័រម៉ូន​ភេទ​ប្រុស​តេស្តូ​ស្តេ​រ៉ុន​បាន​។ ការរកឃើញ​នេះ​គឺ​គ្រាន់តែ​យក​ជាលិកា​ពងស្វាស​របស់​ទា​រក​បំពាក់​លើ​សត្វ​កណ្តុរ​ប៉ុណ្ណោះ​។

​កាលណា​កម្រិត​អ័រម៉ូន​តេស្តូ​ស្តេ​រ៉ូន​ទាប​លើ​ស្ត្រី​មាន​ផ្ទៃពោះ​ដែល​មានកូន​ប្រុស​គឺ​មាន​ជាប់​ទាក់ទង​នឹង​ជំងឺ​មួយ​ចំនួន​ចាប់​ពី​លក្ខណៈ​ជំងឺ​ស្រាល​ដូចជា ពងស្វាស​មិន​ធ្លាក់​ចូល​ថង់​ពងស្វាស រហូត​ដល់​ជំងឺ​ធ្ងន់ធ្ង​រដូវ​ជា មិន​អាច​មាន​កូន​បាន និង​មហារីក​ពងស្វាស​តែម្តង​។ ប៉ុន្តែ​ការប្រើ​ថ្នាំ​នេះ​តែ​ម្តងម្កាល ឬ​មួយ​ថ្ងៃ​គឺ​មិន​មាន​ឥទ្ធិពល​អ្វី​ខុស​ប្រក្រតី​ឡើយ​។
ទោះបីជា​យ៉ាងណា​ក៏ដោយ ថ្នាំ​ប៉ា​រ៉ា​សេ​តា​ម៉ុល​ជាទូទៅ​ត្រូវបាន​គេ​ជឿ​ថា​មាន​សុវត្ថិភាព​ណាស់​សម្រាប់​ស្ត្រី​មាន​ផ្ទៃពោះ ប៉ុន្តែ​ជាម​យ​យ​នឹង​ថ្នាំ​ផ្សេងៗ​ទៀត ស្ត្រី​មាន​ផ្ទៃពោះ​គួរតែ​ប្រើ​វា​តែ​ក្នុងពេល​ចាំបាច់ ឬ​មាន​ការណែនាំ​ពី​គ្រូពេទ្យ​ច្បាស់លាស់ និង​រយៈពេល​ខ្លី​បំផុត​៕

No comments